,

ឯកឧត្តម សុខ ពុទ្ធិវុធ និង ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ របស់សមាគមគ្រូបង្រៀន សម្ដេចវិបុលបញ្ញា សុខ អាន តាកែវ

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ និង ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ របស់សមាគមគ្រូបង្រៀន សម្ដេចវិបុលបញ្ញា សុខ អាន តាកែវ

—[ENGLISH BELOW]—

តាកែវ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាតំណាងក្រុមគ្រួសារ សម្តេចវិបុលបញ្ញា សុខ អាន និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ របស់សមាគមគ្រូបង្រៀន សម្ដេចវិបុលបញ្ញា សុខ អាន តាកែវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមប្រឹក្សាពិគ្រោះយោបល់ និងក្រុមប្រឹក្សាភិបាលសាខាសមាគមក្រុង ស្រុក នៅសាលប្រជុំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ។

សមាគមគ្រូបង្រៀន សម្តេចវិបុលបញ្ញា សុខ អាន តាកែវ បានចាប់បដិសន្ធិឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ តាមគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចវិបុលបញ្ញា សុខ អាន ក្នុងគោលបំណងជួយដល់ លោកគ្រូ អ្នកគ្រូនិងបុគ្គលិកសិក្សានៅទូទាំងខេត្តតាកែវ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការជួយជំរុញប្រសិទ្ធភាពខ្ពស់នៃការបំពេញវិជ្ជាជីវៈ។

****

H.E. Sok Puthyvuth and H.E. Ouch Phea Preside Over the General Assembly of Samdach Vibol Panha Sok An Teacher Association Takeo

Takeo: H.E. Sok Puthyvuth , Secretary of State of the Ministry of Post and Telecommunications and a representative of the family of Samdech Vibol Panha Sok An and H.E. Ouch Phea, Governor of Takeo Province, presided over the General Assembly for 5 years of Samdach Vibol Panha Sok An Teacher Association Takeo with the participation of Excellencies, Lok Chumteavs, Ladies and Gentlemen, Advisory Councils and Municipal Councils at the meeting hall of Takeo Provincial Department of Education, Youth and Sports.

Samdach Vibol Panha Sok An Teacher Association Takeo was established on June 21, 2016 on the glorious initiative of Samdech Vibol Panha Sok An in order to assist teachers and academic staff throughout Takeo to mprove the quality of life and help promote the high efficiency of the profession.

Morning of October 23, 2023

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts