,

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣

SPV 03 Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣

—- [ENGLISH BELOW] —-

រាជធានីភ្នំពេញ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដោយពិធីបេីកស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល និងពិធីបិទស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស។

ពិធីនេះបានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញអំពីប្រធានបទចំនួនបីគឺ៖

១. បច្ចុប្បន្នភាពស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

២. បទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសតិអារម្មណ៍សមរភូមិសតិអារម្មណ៍ ដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

៣. ការងារចលនាមហាជនសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដោយ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈចលនាមហាជន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន។

ពិធីនេះត្រូវបានរៀបចំឡេីងនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន៧មករា) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រធានស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំគណៈចលនាមហាជន យុវជនគណបក្សថ្នាក់កណ្តាល និងគណៈចលនាមហាជនក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

H.E. Sok Puthyvuth Attends a National Assembly Movement Reunion Ceremony Towards the 7th National Assembly Election of 2023

—-

Phnom Penh: H.E. Sok Puthyvuth, Member of the Central Committee of the Cambodian People’s Party (CPP) and Chairman of the Youth Working Group of CPP, Ministry of Post and Telecommunications (MPTC) attended a National Assembly Movement Reunion Ceremony Towards the 7th National Assembly Election of 2023 with the Opening Ceremony under the high presidency of Samdech Kittisangkahabandith Men Sam An, Vice President of CPP and Chairman of the Mass Movement Committee of the Central Committee, and the closing ceremony under the presidency Samdech Vibol Sena Pheakdey Say Chhum, Vice President of CPP and Chairman of CPP’ Standing Committee.

The meeting had disclosed a presentation on three topics:

1. The update on Political, Economics and Social Situation of Cambodia by H.E. Dr. Aun Porn Moniroth, Member of the CPP’s Permanent Committee and Vice Chairman of the Mass Movement Committee of the Central Committee of CPP.

2. Experiences on monitoring & evaluation and managing the public emotional behavior and it’s battle by H.E. Kitinitikosal Dr. Om Yentieng, Member of the Central Committee of CPP.

3. The main tasks of Mass Movement Towards the 7th National Assembly Election of 2023 by H.E. Hun Many, Member of the Mass Movement Committee and Secretary General of the General Secretariat of the Mass Movement Committee of CPP.

The meeting was held at the headquarters of the Cambodian People’s Party (Vimean 7 Makara) with the participation of Excellencies, Lok Chumteavs, Ladies and Gentlemen, Members of the Permanent Committee of the Party Central Committee, Presidents of the Central Committee, and leaders of Mass Movement Committee, Central Youth Party, Mass Movement of Ministries, Institutions, District, Khan, City, Province and Municipality.

April 30, 2023

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts