,

អបអរសាទរពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត

SPV-VD Avatar

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ចំនួន៥៦១រូប។

ក្រោមគំនិតផ្ដួចផ្ដើម និងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសឆន្ទៈក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងចំណេះដឹង និងចំណេះធ្វើ ឱ្យកាន់តែប្រសើរឡើងស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា និងសង្គម-សេដ្ឋកិច្ច របស់ សម្ដេចវិបុលបញ្ញា សុខ អាន សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ត្រូវបានបង្កើតឡើងនិងទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០០៧ ដោយផ្ដោតលើការអប់រំ និងបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្រ្តសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន។

គិតមកដល់បច្ចុប្បន្ន និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤.៦០៧នាក់ ក្នុងនោះនិស្សិតដែលទទួលបានការងារមានចំនួន៩៦%។

ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក ព្រមទាំងនិស្សិតជ័យលាភីនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងប្រារព្ធឡេីងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

Congratulations on the Graduation Ceremony for the Graduated Students of University of Puthisastra.

Phnom Penh: Samdach Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, Presided over the graduation ceremony for 561 undergraduate, graduate and master degree students of the University of Puthisastra.

Under the initiative and long-term vision, especially the willingness to contribute to the training of human resources in the Kingdom of Cambodia, both knowledge and skill to improve in line with the development of technology and socio-economy of Samdech Vibol Panha Sok An, University of Puthisastra Established and recognized by the Royal Government of Cambodia in 2007 with a focus on education and training in health sciences and information technology.

To date, 4,607 students of the University of Puthisastra have successfully graduated, of which 96% are employed.

The event was attended by Excellencies, Lok Chumteavs, Neak Oknha, Oknha, Ladies and Gentlemen, National and International Distinguished Guests, Board of Directors, Management, Professors, Staff and Winning Students of Puthisastra University and held at Chroy Changvar International Convention and Exhibition Centre.

In the morning of August 6, 2024

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts