,

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)

SPV-VD Avatar

តាកែវ៖ រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក អចិន្រ្តៃយ៍បក្សស្រុក សមាជិកគណៈកម្មាធិការស្រុក ក្រុមប្រឹក្សាស្រុកទ្រាំង ប្រធាន អនុប្រធានសាខាការិយាល័យចំណុះគណបក្សស្រុក ក្រុមប្រឹក្សាឃុំទាំង១៤ឃុំ សាខាបក្សភូមិ យុវជន គ.២៧៨ សរុបប្រមាណ ៦០០នាក់ នៅសាលប្រជុំស្នាក់ការគណបក្សស្រុកទ្រាំង។

****

H.E. Sok Puthyvuth Chair a Meeting on Commemorate the 73rd Anniversary of the Founding of the Cambodian People’s Party

Takeo: H.E. Sok Puthyvuth, Member of the Central Committee of the Cambodian People’s Party and Co-Chairs of the Traing District Local Working Group, chaired a meeting on Commemorate the 73rd Anniversary of the Founding of the Cambodian People’s Party, with the participation of Excellencies, Lok Chumteavs, Ladies and Gentlemen, Vice-president, member of Traing District Local Party Working Group, president, vice-president and member of 14 Commune Local Party Working Groups, president, Vice-president of District branch office party, 14 commune councils, village branch party, youth k278, total around 600peoples at CPP Traing headquarters.

In the morning of June 28, 2024.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts