,

ឯកឧត្តម សុខ ពុទ្ធិវុធ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃគម្រោងប្រតិបត្តិការនិងបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)

SPV 03 Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃគម្រោងប្រតិបត្តិការនិងបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)

—- [ENGLISH BELOW] —-

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃគម្រោងប្រតិបត្តិការនិងបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន។

ឯកឧត្តមប្រធាន និងសមាជិក សមាជិកានៃអង្គប្រជុំបានពិនិត្យមើលបន្ទប់ស្ទូឌីយូ បន្ទប់កាត់ត បន្ទប់បញ្ចូលសម្លេង និងបន្ទប់បណ្តុះបណ្តាលនៅ EBC។ តាមរបាយការណ៍ EBC បាននិងកំពុងផលិតមាតិកាអប់រំឌីថល អភិវឌ្ឍថ្នាលគ្រប់គ្រងមាតិកាឌីជីថល និងថ្នាលអប់រំបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកជំរុញវិស័យអប់រំប្រកបដោយគុណភាព បានទូលំទូលាយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងប្រទេស។ EBC គឺជាគម្រោងរួមគ្នារវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ដោយទទួលបានជំនួយឥតសំណងពីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(MSIT)នៃសាធារណរដ្ឋកូរ៉េ និងអនុវត្តដោយស្ថានីយផ្សព្វផ្សាយអប់រំកូរ៉េ (EBS)។

បច្ចុប្បន្ននេះ EBC បានផលិតវីដេអូមាតិកាអប់រំជាច្រើនប្រភេទបានចំនួន៤.៩៥៤ភាគ ក្នុងនោះមានវីដេអូ បង្រៀនកម្មវិធីថ្នាក់ទី៧ ដល់ ថ្នាក់ទី១២ និងកំពុងអនុវត្តគម្រោងសាកល្បងសម្រាប់សិក្សាតាមអ៊ីនធឺណិតជាមួយវិទ្យាល័យ ហ៊ុន សែន សេរីភាព (ក្រុងតាខ្មៅ) ដែលមានសិស្សសរុបជាង៥ ០០០នាក់។ EBC បានរៀបចំបន្ទប់ចំនួនពីរ ដែលបំពាក់ដោយកុំព្យូទ័រយួរដៃ២៥គ្រឿង ថេបប្លេត២៥គ្រឿង និងសម្ភារៈចាំបាច់មួយចំនួន ព្រមទាំងតម្លើងហេដ្ឋារចនាសម្ព័ន្ធផ្តល់សេវាអ៊ីនធឺណិតគ្របដណ្តប់បរិវេណសាលាទាំងមូល។

បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ ឯកឧត្តម សុខ ពុទ្ធិវុធ បានបូកសរុប និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃគម្រោង EBC ជាពិសេសលទ្ធផលនៃការដាក់ឱ្យសាកល្បងសម្រាប់សិក្សាតាមអ៊ីនធឺណិតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ព្រមទាំងសង្ឃឹមយ៉ាងមុតមាំទៅលើការពង្រីកគម្រោងនេះ ដល់សាលារៀនទូទាំងប្រទេសនាពេលអនាគតដ៏ខ្លីខាងមុខ។

H.E. Sok Puthyvuth Chairs a Meeting on the Progress of the Cambodian Educational Outreach and Establishment (EBC) Project

—-

Phnom Penh: H.E. Sok Puthyvuth, Secretary of State of the Ministry of Post and Telecommunications (MPTC) chaired a meeting on the progress of the Operational and Establishment of Cambodia (EBC) project with the participation of leaders representing the Ministry of Economy and Finance (MoEF), Ministry of Education, Youth and Sports (MoEYS), and Ministry of Information (MoI).

H.E. Chairman and members of the meeting inspected the studio, editing room, sound room, and training room at EBC. According to the report, EBC has been producing digital education content, developing a digital content management nursery and training nursery to contribute to the promotion of quality education to teachers and students across the country. EBC is a joint project between MPTC, MoEYS, MoEF, and MoI, with a grant from the Ministry of Science, Information and Communication Technology (MSIT) of the Republic of Korea and implemented by the Korean Education Broadcasting Station (EBS).

Currently, EBC has produced 4,954 videos of various educational content, including instructional videos for 7th to 12th grade programs, and is implementing a pilot project for online learning with Hun Sen Sereypheap High School (Takhmao City) with students in a total of more than 5,000 people. EBC has set up two rooms equipped with 25 laptops, 25 tablets, and some essentials, as well as installed internet infrastructure to cover the entire campus.

After a thorough discussion, H.E. Sok Puthyvuth summed up and appreciated the progress of the EBC project, especially the results of the pilot for online study at Hun Sen Sereypheap High School, and strongly hoped to expand the project to school learning across the country shortly.

In the morning of January 23, 2023.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts