,

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការរៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការរៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងការរៀបចំប្រព័ន្ធបណ្ដុះបណ្ដាលសម្រាប់កម្មវិធីយុទ្ធសាស្រ្ត និងការឆ្ពោះទៅកាន់ការបោះឆ្នោតតាមរយៈ Online Platform

—- [English Below] —-

រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានផ្នែកផែនការយុទ្ធសាស្រ្តនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការរៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងការរៀបចំប្រព័ន្ធបណ្ដុះបណ្ដាលសម្រាប់កម្មវិធីយុទ្ធសាស្រ្ត និងការឆ្ពោះទៅកាន់ការបោះឆ្នោតតាមរយៈ Online Platform ក្រោមការដឹកនាំរបស់ ឯកឧត្តម ពៅ ប៉ូលីណែល ប្រធានផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកផ្នែកផែនការយុទ្ធសាស្រ្តនៃយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល។

****

H.E. Sok Puthyvuth attended a meeting on Action Plan towards the 7th legislature of National Assembly Election 2023 for CPP Central Youth and the preparation of training system for strategic programs and the way forward to the election through online platform

—-

Phnom Penh: H.E. Sok Puthyvuth, Member of the Central Committee of the CPP, President of the CPP Youth Team of MPTC, and Deputy President of the Strategic Planning Department of the Central Youth CPP, attended a meeting on the action plan for the 7th legislature of National Assembly Election 2023 for the CPP Central Youth and the preparation of a training system for strategic programs and way forward to the election through online platform.

The meeting was led by H.E. Pov Polynel, President of Strategic Planning Department of CPP Central Youth, with the participation of Excellencies Vice President and Members of Central Strategic Planning Department of CPP Central Youth.

Evening, September 9th, 2022.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts