, ,

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមពិធីខួបកំណើតរួមគ្នារបស់កុមារ នៅអង្គការផ្ទះបាយកុមារ

SPV-VD Avatar

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ​ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តតាកែវ បានអញ្ជេីញចូលរួមពិធីខួបកំណើតរួមគ្នារបស់កុមារ នៅអង្គការផ្ទះបាយកុមារ ដេីម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា ២០២៤ នៅផ្ទះបាយកុមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពី សមាជិកអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅអង្គការផ្ទះបាយកុមារ។

ដេីម្បីចូលរួមអបអរសាទរថ្ងៃពិសេសនៃទិវាកុមារអន្តរជាតិ ១ មិថុនា ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី បានឧបត្ថម្ភថវិកាចំនួន ១.០០០ដុល្លារអាមេរិក ជូនដល់អង្គការផ្ទះបាយកុមារ និងជូនពរក្មួយៗទាំងអស់ឱ្យមានសុខភាពល្អ រៀនពូកែ ដើម្បីក្លាយខ្លួនជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។ កុមារភាពជាដំណាក់កាលសំខាន់មួយនៃជីវិត ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទាំងលើសុខភាព សុខុមាលភាព ការអប់រំ និងការកំសាន្ត។

****

H.E. Sok Puthyvuth Attends Children’s Birthday Party at Children’s Restaurant

Phnom Penh: H.E. Sok Puthyvuth, Member of the Standing Committee of Central Committee of the Union of Youth Federations of Cambodia and President of the Union of Youth Federations of Cambodia-Takeo, attended a birthday party for children at Children’s Restaurant to celebrate International Children’s Day, June 1, 2024 at the Children’s Restaurant under the high presidency of H.E. Hun Many, President of the Union of Youth Federations of Cambodia, with the participation of the permanent members and the Central Committee of the Union of Youth Federations of Cambodia.

To celebrate the special day of International Children’s Day on June 1, H.E. Sok Puthyvuth and Lok Chumteav Hun Maly donated US$ 1,000 to Children’s Resturant and wished all of them good health and good education. They are the pillar of the nation in the future. Childhood is an important stage in life that requires a lot of attention to health, well-being, education, and recreation.

In the morning of June 1, 2024.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts