,

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងសមាគមសិស្ស-និស្សិតអាហារូបករណ៍

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

(អ.ម.ត) និងធនាគារ ឌីជីប៊ី ម.ក

—- [ENGLISH BELOW] —-

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

(អ.ម.ត) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

(អ.ម.ត) បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

(អ.ម.ត) និងធនាគារ ឌីជីប៊ី ម.ក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ.ម.ត និងថ្នាក់ដឹកនាំ ធនាគារ ឌីជីប៊ី ម.ក នៅអគារស្នាក់ការកណ្តាលធនាគារ ឌីជីប៊ី ម.ក។

តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ បានបង្ហាញថា ធនាគារ ឌីជីប៊ី ម.ក បានរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដោយចូលរួមផ្តល់លទ្ធភាព និងឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជាឱ្យទទួលបានការ សិក្សានៅកម្រិតឧត្តមសិក្សាកាន់តែច្រេីនឡើងៗ។

គិតចាប់ពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

(អ.ម.ត) បានផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតក្រីក្រ ចំនួនសរុប ៣០.៥៨៧នាក់ សិក្សានៅ ៧៣គ្រឹះស្ថាន

(រាជធានីភ្នំពេញ ៣៥ គ្រឹះស្ថាន បណ្តាខេត្ត ៣៨គ្រឹះស្ថាន) ដោយបញ្ចប់ការសិក្សា ចំនួន ១៤.៨២៦នាក់។

****

H.E. Sok Puthyvuth Presides Over the Signing Ceremony of the Memorandum of Understanding between the Association of Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittipritthbandit

Scholarship Students (AMT) and DGB Bank Plc.

—-

Phnom Penh: H.E. Sok Puthyvuth, Vice President of Association of Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittipritthbandit Scholarship Students (AMT), high representative of H.E. Dr. Hun Manet, President of the AMT presides over the Signing Ceremony of Memorandum of Understanding between Association of Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittipritthbandit

Scholarship Students (AMT) and DGB Bank Plc with the participation of the management team of AMT and the management of DGB Bank Plc at the headquarters of DGB Bank Plc.

Through this Memorandum of Understanding, it is shown that DGB Bank has contributed to the development of the education sector in Cambodia by contributing opportunities for Cambodian students and youth to get more and more higher education.

From 2008 to the present, AMT has provided scholarships to a total of 30,587 poor students studying in 73 institutions

(Phnom Penh 35 institutions and 38 in the provinces) with 14,826 graduates.

In the morning of June 8, 2023.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts