,

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Cosmas Luckyson Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ (BDT) នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) នៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)

SPV-VD Avatar

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ក្រោមគម្រោងជំនួយអភិវឌ្ឍន៍ឥតសំណងរបស់សាធារណរដ្ឋកូរ៉េ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Cosmas Luckyson Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ (BDT) នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) នៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (Educational Broadcasting Cambodia – EBC)។

កម្មវិធីទស្សនកិច្ចនេះមានគោលបំណងបង្ហាញអំពីការផលិតមាតិកាឌីជីថល ការធ្វើឌីជីថលនីយកម្មមេរៀន ការរៀបចំថ្នាលអប់រំឌីជីថល ការតម្លើងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលនានា ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងចែករំលែកបទពិសោធន៍និងចំណេះដឹងលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំនិងបណ្តុះបណ្តាល។

****

H.E. Sok Puthyvuth Welcomes the visit of Mr. Cosmas Luckyson Zavazava, Director of the Telecommunication Development Bureau (BDT) of International Telecommunication Union (ITU) at Educational Broadcasting Cambodia (EBC)

Phnom Penh: H.E. Sok Puthyvuth Secretary of State of the Ministry of Post and Telecommunications and President of the Project Management Committee on the Establishment and Operation of Education Nursery Using Information and Media Technology under the Grant Development Project of the Republic of Korea Welcomingte visit of Mr. Cosmas Luckyson Zavazava, Director of the Telecommunication Development Bureau (BDT) of International Telecommunication Union (ITU) at Educational Broadcasting Cambodia (EBC).

This study tour aims to demonstrate the production of digital content, digitalization of lessons, the design of digital education nurseries, the installation of training infrastructure to promote digital transformation in education and vocational training, and to share experiences and knowledge on digital revolution services in education and training.

In the afternoon of July 21, 2024.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts