,

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋកូរ៉េ

SPV-VD Avatar

សាធារណរដ្ឋកូរ៉េ៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមក្នុងវេទិកាសេវាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិ (UN Public Service Forum and UN Public Service Award) ក្រោមប្រធានបទ “ការជំរុញនវានុវត្តន៍ក្នុងពេលមានបញ្ហាប្រឈមសកល៖ ទស្សនវិស័យសេវាសាធារណៈ” (Fostering Innovation amid Global Challenges: a Public Sector Perspective) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េ ដោយសហការរៀបចំឡើងដោយ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ (UN DESA) និងក្រសួងមហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ (MOIS) ដោយផ្តោតលើតួនាទីនៃការជំរុញនវានុវត្តន៍ និង ការផ្លាស់ប្តូរនៅក្នុងវិស័យសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលសាធារណៈបច្ចុប្បន្ន និងនាពេលអនាគត។

****

H.E. Sok Puthyvuth Leads a Delegation of the Ministry of Post and Telecommunications to Participate in the UN Public Service Forum and UN Public Service Awards in the Republic of Korea

Republic of Korea: H.E. Sok Puthivuth, Secretary of State of the Ministry of Post and Telecommunications, led a delegation from the Ministry of Post and Telecommunications to attend the UN Public Service Forum and UN Public Service Awards under the theme “Fostering Innovation amid Global Challenges: a Public Sector Perspective”, held from 24 to 26 June 2024 at Incheon, Republic of Korea, co-organized by the United Nations Department of Economic and Social Affairs (UN DESA) and the Ministry of Interior and Security of the Republic of Korea (MOIS), focusing on the role of promoting innovation and change in the field. Public to enhance the capacity of current and future public administration.

In the morning of June 24, 2024.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts