កាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា ខ្ញុំបាទបានចូលរួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ក្នុងពិធីអបអរសាទរការជួបជុំជាមួយគណៈពង្រឹងស្រុកទ្រាំង ខេត្តតាកែវ។ ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១៥៤ លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក អចិន្រ្តៃយ៍បក្សស្រុក សមាជិកគណៈកម្មាធិការស្រុក បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រុក អធិការនគរបាលស្រុក ប្រធានគណបក្សឃុំក្នុងស្រុកទ្រាំង នៅសាលប្រជុំស្នាក់ការគណបក្សស្រុកទ្រាំង។
ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរពិធីជួបជុំគណៈពង្រឹងស្រុកទ្រាំង
SPV-VD