,

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់គណបក្សឃុំទាំង១៤ ក្នុងស្រុកទ្រាំង

SPV 03 Avatar

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់គណបក្សឃុំទាំង១៤ ក្នុងស្រុកទ្រាំង

—- [ENGLISH BELOW] —-

តាកែវ៖ រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកជូនមីចំនួន ១.១០០កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និង ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដេីម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ជូនដល់គណៈកម្មាធិការគណបក្សស្រុកទ្រាំងចំនួន ១៥កេស គណៈកម្មាធិការគណបក្សឃុំទាំង១៤ចំនួន ៣០៨កេស (ក្នុង១ឃុំ ២២កេស) ក្រុមបក្សចំនួន ៧៤៧កេស សមាជិកបក្សភូមិជ្រែចំនួន ៣០កេស ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ គណៈកម្មាធិការគណបក្សស្រុកទ្រាំង គណៈកម្មាធិការគណបក្សឃុំទាំង១៤ និងក្រុមបក្ស នៅស្នាក់ការគណបក្សស្រុកទ្រាំង។

H.E. Dr. Med. Sok Pheng and H.E. Sok Puthyvuth Presided Over a Gathering Ceremony and Distributed Gifts to 14 Commune Parties in Traing District

—-

Takeo: H.E. Dr. Med. Sok Pheng and H.E. Sok Puthyvuth, Members of the Central Committee of CPP and Co-Chairs of the Traing District Working Group, presided over a gathering ceremony and distribution of noodles 1100 cases, a precious gift from H.E. Dr. Med. Sok Pheng and Lok Chumteav and his family and H.E. Sok Puthyvuth and Lok Chumteav and his family to celebrate the Khmer New Year in the year of 2567, 15 cases to Traing District Party Committee, 308 cases to 14 commune party committees (22 cases per commune), 747 cases to party groups, 30 cases to Chre village party members, with the participation of Excellencies, Ladies and Gentlemen Vice President of Traing District Working Group, Presidents and Vice Chairman of the Party Working Group 14 communes, Traing District Party Committee, 14 commune party committees and party groups at CPP’s Traing District.

In the afternoon of April 8, 2023.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts