,

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់មណ្ឌលខេត្តតាកែវ

SPV 03 Avatar

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់មណ្ឌលខេត្តតាកែវ

—- [ENGLISH BELOW] —-

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់មណ្ឌលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ប្រធាន សហប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ក្រុមគ្រូបង្គោលប្រចាំខេត្ត និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្ស ស្រុក ក្រុង តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។

H.E. Dr. Med. Sok Pheng and H.E. Sok Puthyvuth Attend a Meeting on Important Tasks to be Implemented Towards the 7th National Assembly Election 2023 in Takeo Province

—-

Phnom Penh: H.E. Dr. Med. Sok Pheng and H.E. Sok Puthyvuth, Members of the Central Committee of CPP and Co-Chairs of the Traing District Party Working Group, attended a meeting on important tasks to be implemented towards the 7th National Assembly Election 2023 in Takeo Province under the high presidency of H.E. Dr. Bin Chin, Member of the Permanent Committee of the Central Committee of CPP and Chairman of the Takeo Provincial Party Working Group with the participants of Excellencies, Lok Chumteavs, Ladies and Gentlemen, Vice-Chairmen of Takeo Provincial Party Working Group, Co-Chairs, Vice-Chairmen of Party Working Groups, Municipalities, Districts, Communes, Sangkats, Permanent Committees of Provincial Party Committees, Provincial Trainers, and Permanent Committees of District and Municipal Party Committees through video conference zoom.

In the morning of March 28, 2023.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts