នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល បានអញ្ជើញជាអធិបតីក្នុង សន្និសីទសារព័ត៌មាន ស្តីពី វេទិការដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងសមាជិកគណៈកម្មការរៀបចំវេទិការដ្ឋាភិបាលឌីជីថល និងអង្គភាពសារព័ត៌មានជាច្រើនផងដែរ។
សូមចុចអាន
វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដូចនេះ សូមសាធារណជន មេត្តាជ្រាបនិងចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យបានច្រើនកុះករ។
#dgf #digitalgovernmentforum #MPTC #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia
*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh
បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok