,

អបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣

NSM-SPV Avatar

អបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣

ឯកឧត្ដម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ព្រមទាំង សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ ចំនួន ៧០រូប បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រារព្ធឡើងនៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ដើម្បីអបអរសាទរក្នុងពិធីដ៏មានអត្ថន័យនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ក៏បានចូលរួមរៀបចំស្តង់ពិព័រណ៍ ដែលបង្ហាញពីសកម្មភាព និងសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងផលិតផលដែលមានសក្ដានុពលនៅក្នុងខេត្តតាកែវ ជូនដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងសាធារណជនចូលរួមទស្សនា។

****

Celebrating the 45th Anniversary of the Birth of the Union of Youth Federations of Cambodia December 2, 1978 – December 2, 2023

His Excellency Sok Puthyvuth, Member of the Standing Committee of the Central Committee of the Union of Youth Federations of Cambodia and President of the Union of Youth Federations of Cambodia-Takeo, as well as a member of the UYFC-Takeo 70 members participated in the celebration of the 45th anniversary of the Union of Youth Federations of Cambodia, 2 December 1978 – 2 December 2023, under the high presidency of H.E. Hun Many, Chairman of the Permanent Committee of the Central of the Union of Youth Federations of Cambodia at the National Olympic Stadium on December 16, 2023.

To celebrate this meaningful event, the Union of Youth Federations of Cambodia-Takeo, also organized a booth showcasing the activities and achievements of the past and potential products in Takeo Province to the members of the Union of Youth Federations of Cambodia as well as the public to attend.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts