,

ឯកឧត្តម សុខ ពុទ្ធិវុធ បន្តដឹកនាំទស្សនកិច្ចសិក្សានៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ បន្តដឹកនាំទស្សនកិច្ចសិក្សានៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ក្រោមគម្រោងជំនួយអភិវឌ្ឍន៍ឥតសំណងរបស់សាធារណរដ្ឋកូរ៉េ បានអញ្ជើញបន្តដឹកនាំប្រតិភូ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងអគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើទស្សនកិច្ចសិក្សានៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (Educational Broadcasting Cambodia – EBC)។

កម្មវិធីទស្សនកិច្ចសិក្សានេះមានគោលបំណងបង្ហាញអំពីការផលិតមាតិកាឌីជីថល ការធ្វើឌីជីថលនីយកម្មមេរៀន ការរៀបចំថ្នាលអប់រំឌីជីថល ការតម្លើងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលនានា ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងចែករំលែកបទពិសោធន៍និងចំណេះដឹងលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំនិងបណ្តុះបណ្តាល។

*

H.E. Sok Puthyvuth Continues to Lead a Study Tour at Educational Broadcasting Cambodia (EBC)

Phnom Penh : H.E. Sok Puthyvuth, Secretary of State of the Ministry of Post

and Telecommunications and Chairman of the Project Management Committee on the Establishment and Operation of Education Nurseries Using Information and Media Technology under the Grant Development Project of the Republic of Korea. He also led a delegation from the General Department of Information and Communication Technology and the General Inspectorate of the Ministry of Post and Telecommunications to visit Educational Broadcasting Cambodia (EBC).

The study tour aims to demonstrate the production of digital content, digitalization of lessons, the design of digital education nurseries, the installation of training infrastructure to promote digital transformation in education and vocational training, and to share experiences and knowledge on revolution. Digital services in education and training.

In the afternoon of December 7, 2023

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts