,

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

NSM-SPV Avatar

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

—- [ENGLISH BELOW] —-

តាកែវ៖ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង គណៈកម្មាធិការគណបក្សស្រុកទ្រាំង និងគណៈកម្មាធិការគណបក្សឃុំទាំង១៤ នៅស្នាក់ការគណបក្សស្រុកទ្រាំង។

ក្នុងនោះ ឯកឧត្តម សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ បានផ្តល់ជូននូវសម្ភារៈ និងថវិកា ដល់គណៈកម្មាធិការគណបក្សឃុំទាំង១៤ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានដូចជា៖

– ឈុតមេក្រូ ចំនួន ១៤គ្រឿង

– អាគុយ ៧០អំពែ ចំនួន ១៤គ្រឿង

– បដាគម្រូសន្លឹកឆ្នោត ចំនួន ២០៩ផ្ទាំង

– បដាចងរថយន្ត ចំនួន ៤២ផ្ទាំង។

****

H.E. Dr. Med. Sok Pheng and H.E. Sok Puthyvuth Chair a Meeting to Prepare for the Election Campaign for 7th National Assembly Election 2023

—-

Takeo: H.E. Dr. Med. Sok Pheng and H.E. Sok Puthyvuth, Member of the Central Committee of the Cambodian People’s Party and Co-Chairs of the Traing District Local Party Working Group chaired a meeting to prepare for the Election Campaign for 7th National Assembly Election 2023 with the participation of His Excellencies, Ladies and Gentlemen, Vice Chairman of the Traing District Local Party Working Group, Traing District Party Committee and 14 Commune Party Committees at CPP Traing District.

In that, H.E. Dr. Med. Sok Pheng and H.E. Sok Puthyvuth provided materials and funds to the 14 Commune Party Committees for the 7th National Assembly Election Campaign 2023 as follows:

– 14 sets of loudspeakers

– 14 units of 70 Ah batteries

– 209 sample ballot banners

– 42 car banners.

In the morning of June 29, 2023.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts