,

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោត

NSM-SPV Avatar

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់មណ្ឌលខេត្តតាកែវ

—-[ENGLISH BELOW]—-

តាកែវ៖ ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់មណ្ឌលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ប្រធាន សហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក្រុង ប្រធាន សហប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ក្រុមគ្រូបង្គោលប្រចាំខេត្ត ប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងប្រធានក្រុមការងារគណបក្សការិយាល័យបោះឆ្នោត នៅស្នាក់ការគណបក្សខេត្តតាកែវ។

*

His Excellency Dr. Sok Pheng and H.E. Sok Puthyvuth Attend a Meeting on Important Tasks to be Taken for the 7th National Assembly Election 2023 in Takeo Province

—-

Takeo: H.E. Dr. Sok Pheng and H.E. Sok Puthyvuth, Member of the Central Committee of the Cambodian People’s Party (CPP) and Co-Chairs of the Traing District Local Working Group attended a meeting on important tasks to be implemented to the 7th National Assembly Election 2023 of Takeo Province under the high presidency of His Excellency Dr. Bin Chin, Member of the Standing Committee of the Central Committee of the CPP and Chairman of the Working Group of the Takeo Provincial Party with attendance of Excellencies, Lok Chumteavs, Ladies and Gentlemen, Deputy Chairman of Takeo Provincial Party Working Group, Chairman and Co-Chairs of District Party Working Group, Chairman and Co-Chairs of party working group of Municipalities, Districts, Communes, Sangkats, Standing Committee of Provincial Party Committee, Provincial Trainers, Chairman of Party Committee of Municipal, District, Commune and Sangkat and Chairman of Party Working Group at polling station. The meeting took place at CPP Party Office, Takeo Province.

June 3, 2023.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts