,

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញអម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

SPV 03 Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញអម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

—- [ENGLISH BELOW] —-

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញអម ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររបស់ ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមទើបកាន់តំណែងថ្មី នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ឯកឧត្តម PARK Jung-Wook បានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយៈស្ថានទូតកូរ៉េនៅកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសទៅលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

ឯកឧត្ដមរដ្ឋមន្រ្តី​ បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ថា សាធារណរដ្ឋកូរ៉េ នឹងបន្តជំរុញនិងលើកកម្ពស់ដល់ការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗសម្រាប់ការអនុវត្តគម្រោងមានផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរផងដែរ។

H.E. Sok Puthyvuth accompanied H.E. Minister of Post and Telecommunications during a courtesy visit of the ambassador of Republic of Korea to the Kingdom of Cambodia.

—-

Phnom Penh: H.E. Sok Puthyvuth, Secretary of State of the Ministry of Post and Telecommunications (MPTC), accompanied H.E. Chea Vandeth, Minister of Post and Telecommunications, during a courtesy visit of H.E. PARK Jung-Wook, newly appointed Ambassador of the Republic of Korea to the Kingdom of Cambodia. The meting was held at MPTC.

H.E. PARK Jung-Wook expressed his strong will to strengthen cooperation between the two countries through the Korean Embassy in Cambodia within the framework of future cooperation, especially in the field of information and communication technology.

The Minister expressed his high optimism that the Republic of Korea will continue to promote and enhance the development of human resources, the digital transformation and the exploration of new potential for the implementation of projects that have a positive impact on both countries.

In the afternoon of April 20, 2023.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts