,

អបអរសាទរកម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប

NSM-SPV Avatar

អបអរសាទរកម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។

—- [ENGLISH BELOW] —-

សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង នៃសហភាពអឺរ៉ុប បញ្ជាក់ថាការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជានៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។ ជោគជ័យនៃការឈ្នះក្តីនេះ ដោយសារការខិតខំប្រឹងប្រែងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងការដឹកនាំរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ បានធ្វើការយ៉ាងស្វិតស្វាញ ជាមួយនឹងមេធាវីអន្តរជាតិ ដើម្បីដាក់ពាក្យប្តឹង ទៅកាន់គណៈកម្មការអឺរ៉ុប តាំងពីឆ្នាំ២០១៩ រហូតទទួលបានយុត្តិធម៌នៅពេលនេះ។

នេះគឺឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

****

Congratulations, Cambodia won the case on April 10, 2019 against the European Commission decision to revoke the tariff preferences for the import of Indica Rice from Cambodia to the European Union.

The European Union (EU) tribunal’s November 9, 2022 ruling states that the European Commission’s imposition of tariffs on Cambodian Indica Rice in the EU market is illegal and unsubstantiated. The success of this case is due to the efforts of the Cambodian Rice Federation and the leadership of H.E. Sok Puthyvuth has worked hard with international lawyers to file a complaint to the European Commission from 2019 until justice is served.

This reflects the correctness of the development of the Cambodian rice sector under the clear development policy of the Royal Government of Cambodia, led by Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts