,

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមវេទិកាស្តីពី The 8th Global ICT Leadership Forum

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមវេទិកាស្តីពី The 8th Global ICT Leadership Forum

— [ENGLISH BELOW]—

សាធារណរដ្ឋកូរ៉េ៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមវេទិកាភាពជាអ្នកដឹកនាំបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសកលលោកលើកទី៨ (The 8th Global ICT Leadership Forum) ដែលប្រព្រឹត្តិទៅពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ “ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈបរិវត្តកម្មឌីជីថល ក្នុងយុគសម័យនវានុវត្តន៍ឌីជីថល”។ វេទិកានេះត្រូវបានបើកដោយ លោក Park Yun Kyu អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យាកូរ៉េ (MSIT) និងមានការចូលរួមពីលោក Hwang Jong-Sung ប្រធានទីភ្នាក់សង្គមព័ត៌មានជាតិកូរ៉េ (NIA) លោក​ Piccardo Puliti អនុប្រធានធនាគារពិភពលោក លោក Song Sanghoon អគ្គនាយកនៃក្រសួង MSIT ព្រមទាំងថ្នាក់ដឹកនាំវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានពីបណ្តាប្រទេសនានា ចូលរួម និងបានធ្វើបទបង្ហាញពីរបាយការណ៍នៃប្រទេសនីមួយៗ លើសន្ទុះនៃការរីកចម្រើននៃបរិវត្តកម្មឌីជីថល និងការភិវឌ្ឍប្រកបដោយចីរភាព។

H.E.Sok Puthyvuth Leads a Delegation of the Ministry of Post and Telecommunications to Join The 8th Global ICT Leadership Forum

Republic of Korea : H.E. Sok Puthyvuth, Secretary of State of the Ministry of Post and Telecommunications, leads a delegation from the Ministry of Post and Telecommunications to attend The 8th Global ICT Leadership Forum on 2 November 2022 in Seoul, Republic of Korea.

The forum is opened by H.E. Park Yun Kyu, Vice Minister of Ministry of Science and ICT (MSIT) with participation of Mr. Hwang Jong-Sung, President of National Information Society (NIA), Mr. Riccardo Puliti, Vice President of World Bank Group, Mr. Song Sanghoon, Director General of MSIT, ICT leaders from various countries around the world. In this forum, country reports on acceleration of digital transformation and sustainable growth has been presented.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts