,

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំដំណើរការនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំដំណើរការនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល

—- [English Below] —-

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំដំណើរការនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល ដោយមានការចូលរួមពី ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

****

H.E. Sok Puthyvuth Chaired a Meeting to Review and Discuss the Organization of the General Secretariat of the National Council for Digital Economy and Society

—-

Phnom Penh: H.E. Sok Puthyvuth, Secretary of State of the Ministry of Post and Telecommunications (MPTC) and Deputy Secretary General of the National Council for Economic and Digital Society, chaired a meeting to review and discuss the organization the general secretariat of the national council for digital economy and society, with the participation of H.E. Kong Mary, Under Secretary of State of the Ministry of Economy and Finance (MoEF) and Deputy Secretary General of the National Council for Digital Economy and Society, together with the leaders and technical officers of MoEF and MPTC at the Ministry of Posts and Telecommunications.

In the afternoon of October 25, 2022.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts