,

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញកាន់បិណ្ឌទី១៣ នៅវត្តសេរីសោភ័ណ្ឌ (វត្តព្រៃមៀន) វត្តភ្នំខ្លែង និងវត្តបារាយណ៍វិហារពីរ ក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញកាន់បិណ្ឌទី១៣ នៅវត្តសេរីសោភ័ណ្ឌ (វត្តព្រៃមៀន) វត្តភ្នំខ្លែង និងវត្តបារាយណ៍វិហារពីរ ក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

—-

តាកែវ៖ ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញកាន់បិណ្ឌទី១៣ នៅវត្តសេរីសោភ័ណ្ឌ (វត្តព្រៃមៀន) វត្តភ្នំខ្លែង និងវត្តបារាយណ៍វិហារពីរ ស្ថិតក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ឆ្លៀតសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រជាការពារក្នុងឱកាសនោះ ឯកឧត្តមបានសំដែងនូវសេចក្តីរីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋអាចមានឱកាសជួបជុំធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់វិញ ក្រោយពីការខិតខំប្រឹងប្រែងយកឈ្នះលើជម្ងឺកូវីដ១៩ ក្រោយការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការរួបរួមគ្នាពីសំណាក់បងប្អូនប្រជាពលរដ្ឋ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលបានគ្រប់គ្រងជម្ងឺកូវីដ១៩ បានយ៉ាងល្អ ហើយត្រឡប់មកបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញបានយ៉ាងឆាប់រហ័សទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ។

ឯកឧត្តមបានបន្តទៀតថា វិស័យពុទ្ធិចក្របានផ្សារភ្ជាប់យ៉ាងជិតស្និតទៅនឹងវិស័យអាណាចក្រ។ វិស័យពុទ្ធិចក្រជាអ្នកអប់រំបំភ្លឺផ្លូវដល់ប្រជាជនឱ្យដើរផ្លូវល្អ និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ហើយនៅពេលអាណាចក្ររីកចម្រើននោះវិស័យពុទ្ធិចក្រក៏នឹងរីកចម្រើនទៅតាមនោះដែរ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋបន្តរួបរួមគ្នាដើម្បីការពារសន្តិភាព និងកសាងអភិវឌ្ឍប្រទេសយើងឱ្យកាន់តែរីចម្រើនថែមទៀត។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១៤ គណៈអភិបាលនិងមន្ត្រីរាជការសាលាស្រុកទ្រាំង ប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋនិងពុទ្ធបរិស័ទចំណុះជើងវត្ត។

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts