,

ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចឌីជីថលលើកទី៤ (DEWG) ក្រោមក្របខណ្ឌនៃកិច្ចប្រជុំប្រទេស G20 កោះបាលី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

NSM-SPV Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចឌីជីថលលើកទី៤ (DEWG) ក្រោមក្របខណ្ឌនៃកិច្ចប្រជុំប្រទេស G20 កោះបាលី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

—- [ English Below ] —-

បាលី៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចឌីជីថលលើកទី៤ (DEWG) ក្រោមក្របខណ្ឌនៃកិច្ចប្រជុំប្រទេស G20 ដោយផ្តោតលើប្រធានបទស្តីពី (១) ការតភ្ជាប់ឌីជីថលនិងការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ (២) ជំនាញនិងអក្ខរកម្មឌីជីថល និង (៣) រំហូរទិន្នន័យឆ្លងកាត់ព្រំដែន។

កិច្ចប្រជុំនេះដឹកនាំដោយប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីប្រទេសជាសមាជិកG20 ប្រទេសសមាជិកអាស៊ាន សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) មជ្ឈមណ្ឌលអភិវឌ្ឍន៍អង្គការ (OECD) និងសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD)។

***

H.E. Sok Puthyvuth attends the 4th Digital Economy Working Group (DEWG) meeting under the framework of G20 Meeting in Bali, Republic of Indonesia

—-

Bali: H.E. Sok Puthyvuth, Secretary of State of the Ministry of Post and Telecommunications, attends the 4th Digital Economy Working Group (DEWG) meeting under the framework of the G20 Summit focus on (1) Digital Connectivity and Post Covid-19 recovery, (2) Skill and Digital Literacy (3) Cross-border data flow.

The meeting is chairs by Indonesia, with the participation of G20 Member States, ASEAN Member States, International Telecommunication Union (ITU), The Organisation for Economic Co-operation and Development (OECD) and United Nations Conference on Trade and Development (UNCTAD), from 29 to 30 August 2022.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts