,

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យការអនុវត្តទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតសកល ឆ្នាំ២០២៣

NSM-SPV Avatar

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យការអនុវត្តទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតសកល ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ខេត្តតាកែវ

—- [English Below] —-

តាកែវ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យការអនុវត្ត និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតសកល ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ គណៈកម្មាធិការគណបក្សស្រុកទ្រាំង គណៈកម្មាធិការគណបក្សឃុំទាំង១៤ នៅស្នាក់ការគណបក្សស្រុកទ្រាំង។

****

H.E. Dr. Sok Pheng and H.E. Sok Puthyvuth chaired a meeting to monitor the implementation of the work direction towards the General Election of the CPP Committee, Treang District, Takeo Province.

—-

Takeo: In the morning of August 25, 2022, H.E. Dr. Sok Pheng, Member of the Central Committee of CPP and President of the Working Group Treang District and H.E. Sok Puthyvuth, Member of the Central Committee of CPP, President of the Youth CPP of the Ministry of Post and Telecommunications and Vice President of the Working Group in Treang District, Takeo Province, chaired a meeting to monitor the implementation of the work and set direction towards the General Election 2023 of the CPP Committee in Treang District, Takeo Province, with the participation of Excellencies, Lok Chumteavs, Ladies and Gentlemen, President of 14 Communal Working Group, Treang District Party Committee, 14 Communal Party Committees at CPP Treang district office.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts