,

អបអរសាទរពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត

NSM-SPV Avatar

អបអរសាទរពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត

—-

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ចំនួន៦២៣រូប។

ក្រោមគំនិតផ្តួចផ្តើមនិងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសឆន្ទៈក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សទាំងចំណេះដឹង និងចំណេះធ្វើ របស់ សម្ដេចវិបុលបញ្ញា សុខ អាន សាកលវិទ្យាល័យពុទ្ធិសាស្ត្រត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧។

គិតមកដល់បច្ចុប្បន្ន និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤.០៥៨នាក់ ក្នុងនោះនិស្សិតដែលទទួលបានការងារមានចំនួន៩៦%។

ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ព្រមទាំងមាតាបិតា អាណាព្យាបាលនិស្សិតជ័យលាភី និងប្រារព្ធឡេីងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ជ្រោយចង្វារ។

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts