,

ខ្ញុំបាទសូមអបអរសាទរ ឯកឧត្តម ស សុខា ដែលត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស និង ឯកឧត្តម សុខ សូកាន ដែលត្រូវបានជ្រើសតាំងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា

NSM-SPV Avatar

ខ្ញុំបាទសូមអបអរសាទរ ឯកឧត្តម ស សុខា ដែលត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស និង ឯកឧត្តម សុខ សូកាន ដែលត្រូវបានជ្រើសតាំងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២១ – ឆ្នាំ២០២៥ និងសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ១៥រូប ផ្សេងទៀត ដែលទទួលបានទំនុកចិត្តបោះឆ្នោតគាំទ្រ ពីមហាសន្និបាតវិសាមញ្ញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ ដល់ ឯកឧត្តម ស សុខា ដែលបានចូលរួមត្រួសត្រាយផ្លូវ និងដឹកនាំសហព័ន្ធដោយផ្ទាល់ ចាប់តាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ដែល ឯកឧត្តម បានចង្អុលបង្ហាញដោយផ្ទាល់ និងនាំមកនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ទាំងលំហូរការងាររដ្ឋបាលប្រចាំថ្ងៃ រចនាសម្ព័ន្ធ បទដ្ឋានបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធទីលាន ការហ្វឹកហាត់ ការប្រកួតស្របតាមបទបញ្ជាបច្ចេកទេស និងលក្ខន្តិកៈរបស់សហព័ន្ធ ជាពិសេស ការទទួលបានមេដាយកម្រិតអន្តរជាតិ ជាដើម។ បន្ថែមពីនេះ ឯកឧត្តម បានលះបង់នូវពេលវេលា និងថវិកាផ្ទាល់ខ្លួនជាច្រើន ដែលនេះពិតជាមានអត្ថន័យ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងភាពជោគជ័យរបស់សហព័ន្ធ។

ខ្ញុំបាទនឹងបន្តព្យាយាមឱ្យអស់ពីលទ្ធភាព និងអស់ពីសមត្ថភាព ដើម្បីបន្តចូលរួមជំរុញសហព័ន្ធឱ្យមានការរីកលូតលាស់ដូចការគ្រោងទុក ស្របតាមចក្ខុវិស័យ និងគោលបំណងរបស់ថ្នាក់ដឹកនាំជំនាន់មុន។

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts