ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ
—-
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ ដោយប្រើបច្ចេកវិទ្យាក្លោដសម្រាប់បម្រើជាសេវាហេដ្ឋារចនាសម្ព័ន្ធ ថ្នាល សុសវែរ និងទិន្នន័យ រួមទាំងសេវាវិភាគទិន្នន័យនិងទិន្នន័យធំ (Big Data) សម្រាប់គាំទ្រដល់អភិបាលកិច្ច និងការសម្រេចចិត្តរបស់ក្រសួងស្ថាប័ន សំដៅកាត់បន្ថយចំណាយ ការពារសុវត្ថិភាពលើទិន្នន័យ និងបង្កើនប្រសិទ្ធភាពនិងផលិតភាពការងារ ស្របតាមទិសដៅដែលបានដាក់ចេញដោយគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។
កិច្ចប្រជុំត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងតំណាងក្រុមហ៊ុនហួវៃ (Huawei)។