ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ ផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋាន
ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង និងឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង នាព្រឹកថ្ងៃអាទិត្យ ៣កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញចុះផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំគណបក្សឃុំ គណបក្សស្រុក ទូទាំងស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តមបានផ្តាំផ្ញេី និងផ្តល់នូវអនុសាសន៍ដល់សមាជិក សមាជិកាដែលចូលរួមទាំងអស់ត្រូវខិតខំអនុវត្តនៅផែនការដែលបានដាក់ចេញរបស់អង្គសន្និបាត គ្រប់គ្រងសមាជិកបក្សឱ្យបានច្បាស់លាស់ ហេីយត្រូវមានសាមគ្គីភាពផ្ទៃក្នុងគណបក្ស ព្រមទាំងបន្តខិតខំម្រេីសេវាសាធារណ:ជូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំរបស់ខ្លួនឱ្យបានកាន់តែល្អប្រសេីរសំដៅធ្វេីយ៉ាងណាទាក់ទាញសមានចិត្តរបស់បងប្អូនឱ្យគាំទ្រគណបក្សកាន់តែខ្លាំងក្លា។
ឯកឧត្តមបន្តថាជ័យជម្នះរបស់គណបក្សកន្លងមកគឺកេីតចេញពីសាមគ្គីគ្នាជាធ្លុងមួយរបស់មន្ត្រីបក្សគ្រប់ជាន់ថ្នាក់ដែលបានខិតខំកសាងនូវអំពេីល្អ បម្រេីប្រជាពលរដ្ឋដោយបេះដូង និងមិនប្រកាន់និន្នាការ ជាពិសេសការពារបាននូវសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍលេីគ្រប់វិស័យ ហេីយលទ្ធផលដែលគណបក្សទទួលបាននាពេលនេះគឺបង្ហាញថាប្រជាពលរដ្ឋកម្ពុជាពិតជាត្រូវការសន្តិភាព និងការអភិវឌ្ឍ។