ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំស្ដីពីការត្រៀមយុទ្ធនាការឃោសនាការបោះឆ្នោត និងការដង្ហែក្បួនឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
—-
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីបញ្ហាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន សហប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ស្រុក ក្រុង ប្រធាន និងអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សង្កាត់ ប្រធាន និងសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តតាកែវ គណៈអចិន្ត្រៃយនៃគណៈកម្មាធិការគណបក្សគ្រប់ស្រុក ក្រុង ប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ទូទាំងខេត្តតាកែវ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។