ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ
—-
តាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដោយមានការចូលរួមពី សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិកាលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ គណៈកម្មាធិការ ស.ស.យ.ក. ក្រុង ស្រុក និងអ្នកសង្កេតការណ៍ជាតិ ស.ស.យ.ក. តាកែវ នៅសាលប្រជុំសាលាស្រុកទ្រាំង និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។