,

ស្រុកទ្រាំង៖ «ពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ចំនួន ១៣៦៥នាក់ ទូទាំងស្រុកទ្រាំង ខេត្តតាកែវ»

NSM-SPV Avatar

ស្រុកទ្រាំង៖ «ពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ចំនួន ១៣៦៥នាក់ ទូទាំងស្រុកទ្រាំង ខេត្តតាកែវ»

រយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២) ឯកឧត្ដមវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្ដម សុខ ពុទ្ធិវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ទូទាំងស្រុកទ្រាំង ខេត្តតាកែវ ចំនួន១៣៦៥នាក់ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកប្រធាន សហប្រធាន តំណាងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណបក្សស្រុក លោក លោកស្រី ប្រធានគណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារគណបក្សតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ទូទាំងស្រុកទ្រាំង។

ស្ថិតក្នុងឱកាសនេះ ឯកឧត្ដម សុខ ពុទ្ធិវុធ បានគូសបញ្ជាក់ជូនអង្គពិធីទាំងមូលនូវគុណតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជា មាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធាន បានយកជីវិតធ្វើជាដើមទុន និងស្វែងរកបានដោយលំបាក។ ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ឱ្យចងចាំ និងចូលរួមថែរក្សា ការពារសន្តិភាពឱ្យខានតែបាន ដើម្បីប្រទេសជាតិ និងសង្គមទាំងមូលមានការអភិវឌ្ឍទៅមុខឥតឈប់ឈរ ស្មើមុខស្មើមាត់ទាំងឆាកតំបន់និងអន្តរជាតិ។

ឯកឧត្ដមវេជ្ជបណ្ឌិត សុខ ផេង បានណែនាំបន្ថែមទៀតដល់សមាជិក សមាជិកានៃអង្គពិធីនូវផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាពិសេសការងារស្នូលដែលក្រុមការងារគណបក្សតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗត្រូវអនុវត្ត និងបន្តធ្វើសកម្មភាពចាប់ពីពេលនេះតទៅរហូតដល់ការបោះឆ្នោតបានបិទបញ្ចប់ជាស្ថាពរ។

ឯកឧត្ដមវេជ្ជបណ្ឌិតប្រធាន ក៏បានក្រើនរំលឹកនិងណែនាំដល់ក្រុមការងារនៅគ្រប់មូលដ្ឋានទាំងអស់ត្រូវបន្តផ្សព្វផ្សាយនូវសមិទ្ធផលនានាដែលរីកចម្រើនលូតលាស់លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសភាពឈ្លាសវៃ និងភាពប៉ិនប្រសព្វនៃការដឹកនាំគ្រប់គ្រងជំងឺកូវីដ-១៩ បានទទួលជោគជ័យគួរជាទីមោទនៈ ក្នុងនោះមានជាអាទិ៍គឺ ១) ការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ២) ការដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំង ដោយប្រើប្រាស់អភិក្រមផ្ការីក ទូទាំងប្រទេស និង៣)​ការចូលរួមយ៉ាងសស្រាក់ស្រាំពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាព និងទទួលបានការកោតសរសើរពីគ្រប់បណ្ដាប្រទេសនានាលើពិភពលោក។

ជាមួយគ្នានេះដែរ ឯកឧត្ដមវេជ្ជបណ្ឌិតប្រធាន ក៏បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បន្តបម្រើសេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត សម្របសម្រួលនិងរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យត្រួតពិនិត្យឯកសារសម្រាប់បោះឆ្នោតដែលមានដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ.) ជាដើម ព្រមទាំងពង្រឹងការថែរក្សាសុខភាព សុវត្ថិភាព និងត្រៀមខ្លួនចូលរួមនិងនាំសមាជិកក្រុមគ្រួសារដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជី គ.ជ.ប. ទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ខេត្តតាកែវ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២

#អរគុណសន្តិភាព

#ស្រុកទ្រាំង

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts