ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងស្រុកទ្រាំង
—-
ស្រុកទ្រាំង៖ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងស្រុកទ្រាំង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សមាជិកអចិន្រ្តៃយ៍គណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារគណបក្សបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅស្នាក់ការគណបក្សស្រុកទ្រាំង ខេត្តតាកែវ។