ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តចែង ស្រុកទ្រាំង ខេត្តតាកែវ
—-
តាកែវ៖ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាធម្មសភានិងសមិទ្ធផលនានាក្នុងវត្តចែង ស្ថិតនៅឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការជុំវិញខេត្ត សប្បុរសជន លោកតា លោកយាយ យុវជន ស.ស.យ.ក. យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។