ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងដាក់ឱ្យដំណើរការឧបករណ៍ប្រព័ន្ធវីដេអូសន្និសីទ Huawei IdeaHub Pro 65inch ដែលជាអំណោយរបស់ក្រុមហ៊ុនហួវៃជូនដល់រាជរដ្ឋាភិបាលកម្ពុជា
—-
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងដាក់ឱ្យដំណើរការឧបករណ៍ប្រព័ន្ធវីដេអូសន្និសីទ Huawei IdeaHub Pro 65inch ដែលជាអំណោយរបស់ក្រុមហ៊ុនហួវៃជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីអគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។