ឯកឧត្តម សុខ ពុទ្ធិវុធ និង ឯកឧត្តម សុខ សប្បាយណា សំណេះសំណាល លេីកទឹកចិត្ត និងរៀបចំអាហារសាមគ្គីដល់ក្រុមកីឡាករក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ
—-
រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ និង ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានអញ្ជើញសំណេះសំណាល លេីកទឹកចិត្ត និងរៀបចំអាហារសាមគ្គីដល់ក្រុមកីឡាករក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ នៅភោជនីយដ្ឋានឡឺឆាតូដឺរ៉េសធ័ររេន។