ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥
—-
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ន វិស័យឯកជន អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា ដៃគូអភិវឌ្ឍន៍ និងសាធារណជន និង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។