ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកទ្រាំង អាណត្តិទី៥ ឆ្នាំ២០២២
—-
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកទ្រាំង អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។