ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ស.ស.យ.ក. ខេត្តតាកែវ និងផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.
—-
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ស.ស.យ.ក. ខេត្តតាកែវ និងផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ដោយមានការចូលរួមពី ឯកឧត្ដម សុខ ខាវ៉ាន់ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ប្រធាន អនុប្រធាន សមាជិក សមាជិកា លេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ និងប្រធាន អនុប្រធាន និងសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ ស.ស.យ.ក. ក្រុង ស្រុក តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom)។