ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការធនាគារវីង (ខេមបូឌា) ម.ក និងដាក់ឱ្យប្រើប្រាស់សាខាសែនសុខ និងវិមានឯករាជ្យ
—-
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការធនាគារវីង (ខេមបូឌា) ម.ក និងដាក់ឱ្យប្រើប្រាស់សាខាសែនសុខ និងវិមានឯករាជ្យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅបរិវេណនៃធនាគារវីង (ខេមបូឌា) ម.ក សាខាសែនសុខ។