,

សន្និបាតបូកសរុបការងារគណៈកម្មាធិការគណបក្សឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ រយៈពេល៥ឆ្នាំ (២០១៧-២០២២)

NSM-SPV Avatar

សន្និបាតបូកសរុបការងារគណៈកម្មាធិការគណបក្សឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ រយៈពេល៥ឆ្នាំ (២០១៧-២០២២) និងគោលនយោបាយអភិវឌ្ឍន៍បន្តរយៈពេល៥ឆ្នាំ (២០២២-២០២៧) របស់គណៈកម្មាធិការគណបក្សឃុំប្រាំបីមុំ

—-

ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨៖០០ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បានប្រារព្ធសន្និបាតបូកសរុបការងារគណៈកម្មាធិការគណបក្សឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ រយៈពេល៥ឆ្នាំ (២០១៧-២០២២) និងគោលនយោបាយអភិវឌ្ឍន៍បន្តរយៈពេល៥ឆ្នាំ (២០២២-២០២៧) ក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ និងមានការអញ្ជើញចូលរួមពី លោក ឈួន ផាន់នី សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកទ្រាំង លោក សាន ខុន អនុប្រធានគណៈកម្មាធិការគណបក្សស្រុកទ្រាំង ឯកឧត្តមបណ្ឌិត ជា ច័ន្ទតារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំប្រាំបីមុំ លោក ព្រំ ឆាត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុកទ្រាំង លោក ខៀវ ជ្រិន ប្រធានគណៈកម្មាធិការគណបក្សឃុំប្រាំបីមុំ និងឯកឧត្តម លោក លោកស្រី នាងកញ្ញា អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំប្រាំបីមុំ គណៈកម្មាធិការគណបក្សឃុំប្រាំបីមុំ សាខាបក្សចំណុះគណៈកម្មាធិការគណបក្សឃុំ និងយុវជន សរុបចំនួន ៨៤នាក់។

ក្នុងអង្គសន្និបាត ឯកឧត្តម សុខ ពុទ្ធិវុធ បានមានមតិសំណេះសំណាលនិងកោតសរសេីរខ្ពស់ដល់គណបក្សឃុំប្រាំបីមុំ​ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកម្មវិធីនយោបាយ និងចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍឃុំ ក៏ដូចជាការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។ ជាពិសេស ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង។​

ឯកឧត្ដម​ ក៏បានផ្ដាំផ្ញេីណែនាំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំប្រាំបីមុំ ក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែងរបស់យើង រួមគ្នាខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្តើមប្រៀបឈ្នះជាដាច់ខាតជូនគណបក្សប្រជាជនកម្ពុជា ជាពិសេស ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង នៅតែបន្តឈ្នះនិងឈានមុខ​ ដោយត្រូវធ្វេីសកម្មភាពឱ្យសកម្មផុសផុលបំផុត និងត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព និងឯកភាពគ្នា ព្រមទាំងត្រូវពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យបានល្អរវាងបេក្ខជនជាមួយសមាជិកក្រុមប្រឹក្សាឃុំក្នុងមុខតំណែង ដើម្បីរួមគ្នាធ្វើសកម្មភាពរកសំឡេងឆ្នោតជូនគណបក្សឱ្យកាន់តែច្រើនបន្ថែមទៀត ធៀបនឹងលទ្ធផលអាណត្តិចាស់​ ជាពិសេសចុះជាប់ដល់មូលដ្ឋានភូមិ​ និងខ្នងផ្ទះប្រជាពលរដ្ឋដេីម្បីស្វែងយល់ពីសុខទុក្ខ​ ដោះស្រាយសំណេី​ សំណូមពរ​ ទុក្ខកង្វល់ទាំងឡាយដេីម្បីភាពកក់ក្ដៅដល់បងប្អូនប្រជាពលរដ្ឋ។

អង្គសន្និបាតបានបញ្ចប់នៅវេលាម៉ោង១០៖១៥ព្រឹក ប្រកបដោយបរិយាកាសរីករាយ។

ក្រោយពីបញ្ចប់អង្គសន្និបាត គណៈអធិបតីនិងសមាជិកសមាជិកាអង្គសន្និបាតបានអញ្ជើញពិសារអាហារសាមគ្គីប្រកបដោយភាពស្និទ្ធស្នាល។

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts