ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំបន្តពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ២០២២-២០២៦ សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
—-
រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានក្រុមទស្សនវិជ្ជានយោបាយនិងនវានុវត្តន៍ និងជាអនុប្រធានផ្នែកផែនការយុទ្ធសាស្រ្តនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ២០២២-២០២៦ សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកក្រុមទស្សនវិជ្ជានយោបាយនិងនវានុវត្តន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។