2024
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ ១០០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ H.E. Sok Puthyvuth Attends…
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញអម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៤-២០២៥
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញអម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៤-២០២៥ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ H.E. Sok Puthyvuth accompanies Lok Chumteav Dr. Pich Chanmony Hun Manet in a courtesy call…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះ លោក នួន ស៊ីខេង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងក្រុមគ្រួសារ
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ញើសាររំលែកទុក្ខជូនចំពោះ លោក នួន ស៊ីខេង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក នួន វុទ្ធី សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ **** H.E. Sok Puthyvuth sends condolences to Mr. Nuon Sikheng, Deputy…
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់រវាងក្រុមការងារយុវជនគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមការងារយុវជនគណបក្សធនាគារជាតិ ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី១ ឆ្នាំ២០២៤
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ក្រុមការងារយុវជនគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមការងារយុវជនគណបក្សធនាគារជាតិ ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី១ ឆ្នាំ២០២៤ នៅកីឡដ្ឋានភ្នំពេញក្រោន។ **** H.E. Sok Puthyvuth Attends the Friendly Football Match Award between Youth Party Working Group of Ministry of…
-
ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ គឹម សេដ្ឋានី អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) និងក្រុមហ៊ុនមិត្តហ្វូន (Metfone)
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) និងក្រុមហ៊ុនមិត្តហ្វូន (Metfone) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអបរំ យុវជន និងកីឡា ក្រុមហ៊ុនមិត្តហ្វូន (Metfone)…
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញអម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលសម្ដែងការគួរសមរបស់ប្រតិភូយុវជន នៃកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ឆ្នាំ២០២៤
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញអម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្នុងពិធីជួបសំណេះសំណាលសម្ដែងការគួរសមរបស់ប្រតិភូយុវជន នៃកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះ លោកស្រី ចេង ស្រីតំ នាយិកាស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ព្រមទាំងក្រុមគ្រួសារ
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានផ្ញើសាររំលែកទុក្ខជូនចំពោះ លោកស្រី ចេង ស្រីតំ នាយិកាស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិកា អ៊ុច គឹមយី សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ **** H.E. Sok Puthyvuth sends condolences to Mrs. Cheng SreyTom, Director of Educational…
-
អបអរសាទរពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ចំនួន៥៦១រូប។ ក្រោមគំនិតផ្ដួចផ្ដើម និងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសឆន្ទៈក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងចំណេះដឹង និងចំណេះធ្វើ ឱ្យកាន់តែប្រសើរឡើងស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា និងសង្គម-សេដ្ឋកិច្ច របស់ សម្ដេចវិបុលបញ្ញា សុខ អាន សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ត្រូវបានបង្កើតឡើងនិងទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០០៧ ដោយផ្ដោតលើការអប់រំ និងបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្រ្តសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន។ គិតមកដល់បច្ចុប្បន្ន និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤.៦០៧នាក់ ក្នុងនោះនិស្សិតដែលទទួលបានការងារមានចំនួន៩៦%។ ពិធីនេះមានការចូលរួមពី…