2022

  • ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (AUPP TECHNOLOGY CENTER – ATC)

    ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (AUPP TECHNOLOGY CENTER – ATC)

    ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (AUPP TECHNOLOGY CENTER – ATC) —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (AUPP TECHNOLOGY CENTER – ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានអប់រំ ព្រមទាំងភ្ញៀវកិត្តិយស។

  • ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ ប៉ុន រីណា ព្រមទាំងក្រុមគ្រួសារ

    ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ ប៉ុន រីណា ព្រមទាំងក្រុមគ្រួសារ

    ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ ប៉ុន រីណា ព្រមទាំងក្រុមគ្រួសារ —- រាជធានីភ្នំពេញ៖​ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ បានផ្ញើសាររំលែកទុក្ខជូនចំពោះ លោកជំទាវ ប៉ុន រីណា ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្ដម ប្រាក់ មិន សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

  • ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល

    ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល

    ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល និងបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំដំណើរការលំហូរការងារសម្រាប់អភិវឌ្ឍប្រព័ន្ធឌីជីថល។ —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល និងបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំដំណើរការលំហូរការងារសម្រាប់អភិវឌ្ឍប្រព័ន្ធឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ថ្នាក់ដឹកនាំមន្ត្រីជំនាញតំណាងក្រសួងស្ថាប័ន និង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។

អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts