ព័ត៌មាន
-
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំក្បាលម៉ាស៊ីនផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំក្បាលម៉ាស៊ីនផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានផ្នែកផែនការយុទ្ធសាស្រ្តនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមកិច្ចប្រជុំក្បាលម៉ាស៊ីនផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្រោមការដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានផ្នែកផែនការយុទ្ធសាស្ត្រនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក និងសមាជិកាផ្នែកផែនការយុទ្ធសាស្រ្ត តាមរយៈប្រព័ន្ធសន្និសីទវីដេអូ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះ លោកស្រី ខៀវ លាង ព្រមទាំងក្រុមគ្រួសារ
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះ លោកស្រី ខៀវ លាង ព្រមទាំងក្រុមគ្រួសារ —- ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានផ្ញើសាររំលែកទុក្ខជូនចំពោះ លោកស្រី ខៀវ លាង ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ឃុំ ខែម សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការធនាគារវីង (ខេមបូឌា) ម.ក និងដាក់ឱ្យប្រើប្រាស់សាខាសែនសុខ និងវិមានឯករាជ្យ
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការធនាគារវីង (ខេមបូឌា) ម.ក និងដាក់ឱ្យប្រើប្រាស់សាខាសែនសុខ និងវិមានឯករាជ្យ —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការធនាគារវីង (ខេមបូឌា) ម.ក និងដាក់ឱ្យប្រើប្រាស់សាខាសែនសុខ និងវិមានឯករាជ្យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅបរិវេណនៃធនាគារវីង (ខេមបូឌា) ម.ក សាខាសែនសុខ។
-
ពិធីបុណ្យខួបគម្រប់ ៥ឆ្នាំ របស់លោកពុក «សម្តេចវិបុលបញ្ញា សុខ អាន» ជាទីគោរពស្រលាញ់បំផុតរបស់កូនៗទាំងអស់គ្នា។
ពិធីបុណ្យខួបគម្រប់ ៥ឆ្នាំ របស់លោកពុក «សម្តេចវិបុលបញ្ញា សុខ អាន» ជាទីគោរពស្រលាញ់បំផុតរបស់កូនៗទាំងអស់គ្នា។ សូមដួងវិញ្ញាណក្ខន្ធលោកពុកទទួលបាននូវកុសលបុណ្យដ៏ថ្លៃថ្លា និងបានសោយសុខក្នុងទីស្ថានបរមសុខជារៀងដរាបកុំបីឃ្លៀងឃ្លាតឡើយ។
-
ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពត្រៀមចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោត
ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពត្រៀមចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ —- យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពត្រៀមចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាង កញ្ញា ប្រធាន អនុប្រធាន សមាជិក សមាជិកា លេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំស្តីពីបញ្ហាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំស្តីពីបញ្ហាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីបញ្ហាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំមន្រ្តីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជួបពិភាក្សាការងារជាមួយតំណាងអង្គការសហប្រជាជាតិ
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំមន្រ្តីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជួបពិភាក្សាការងារជាមួយតំណាងអង្គការសហប្រជាជាតិ —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំមន្រ្តីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជួបពិភាក្សាការងារជាមួយតំណាងអង្គការសហប្រជាជាតិ។ ដោយក្នុងនោះ ឯកឧត្តម បានស្នើសុំការគាំទ្រពីតំណាងអង្គការសហប្រជាជាតិក្នុងការជួយគាំទ្រដល់ការងាររដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ —- ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ញើសាររំលែកទុក្ខជូនចំពោះ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិកា កូ យ៉ាន សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជនគណបក្សមូលដ្ឋាន និងក្រុមសកម្មជនយុវជនសាខាបក្ស ចំណុះគណៈកម្មាធិការគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ —- រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជនគណបក្សមូលដ្ឋាន និងក្រុមសកម្មជនយុវជនសាខាបក្ស ចំណុះគណៈកម្មាធិការគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូនៃសន្និសីទ (Zoom)…