ព័ត៌មាន
-
សូមអបអរសាទរដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
សូមអបអរសាទរដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ចំនួន៦២៣រូប ក្នុងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២
-
បណ្ណាល័យដ៏ល្អឯកដែលជាចំណងដៃរបស់សម្តេចវិបុលបញ្ញា សុខ អាន ជូនដល់ប្រជាពលរដ្ឋក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស
បណ្ណាល័យដ៏ល្អឯកដែលជាចំណងដៃរបស់សម្តេចវិបុលបញ្ញា សុខ អាន ជូនដល់ប្រជាពលរដ្ឋក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស នៅក្នុងបរិវេណវិទ្យាល័យអង្គអណ្តែត ដឹកនាំក៏សាងដោយឯ.ឧ លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានសាងសង់រួចរាល់ជាស្ថាពរហើយ ។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ចុះធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យ Sunrise Japan
ឯកឧត្តម សុខ ពុទ្ធិវុធ ចុះធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យ Sunrise Japan —- រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញធ្វើទស្សនកិច្ចដើម្បីស្វែងយល់ពីការអនុវត្តការងារជាក់ស្តែងក្នុងការពិនិត្យនិងព្យាបាលជំងឺ ក៏ដូចជាការប្រេីប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសុខាភិបាល និងការងារប្រចាំថ្ងៃ នៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យ Sunrise Japan។
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការចែករំលែក និងការផ្លាស់ប្ដូរបទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការចែករំលែក និងការផ្លាស់ប្ដូរបទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល —- រាជធានីភ្នំពេញ៖ នាថ្ងៃទី១៣ និង១៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការចែករំលែក និងការផ្លាស់ប្ដូរបទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល នៅវិមាន៧មករា។
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមអចិន្រ្តៃយ៍ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមអចិន្រ្តៃយ៍ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ —— រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមអចិន្រ្តៃយ៍ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីពិនិត្យលទ្ធផលការងារ និងលើកទិសដៅអនុវត្តការងារបន្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមអចិន្រ្តៃយ៍ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ធ្វេីទស្សនកិច្ចសិក្សា និងដឹកនាំកិច្ចប្រជុំធ្វេីបទបង្ហាញអំពីការសាកល្បងអនុវត្តគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំ
ឯកឧត្តម សុខ ពុទ្ធិវុធ ធ្វេីទស្សនកិច្ចសិក្សា និងដឹកនាំកិច្ចប្រជុំធ្វេីបទបង្ហាញអំពីការសាកល្បងអនុវត្តគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ នៅវិទ្យាល័យ ហ៊ុនសែន សេរីភាព —- តាខ្មៅ៖ រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញធ្វេីទស្សនកិច្ចសិក្សា និងដឹកនាំកិច្ចប្រជុំធ្វេីបទបង្ហាញអំពីការសាកល្បងអនុវត្តគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងអង្គការផ្សព្វផ្សាយអប់រំកម្ពុជា ក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ ហ៊ុន សែន សេរីភាព នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព។
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការរៀបចំអភិវឌ្ឍន៍របាយការណ៍បូកសរុបសកម្មភាពរបស់យុវជនគណបក្សថ្នាក់កណ្ដាលឆ្នាំ២០១៨-២០២២
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការរៀបចំអភិវឌ្ឍន៍របាយការណ៍បូកសរុបសកម្មភាពរបស់យុវជនគណបក្សថ្នាក់កណ្ដាលឆ្នាំ២០១៨-២០២២ និងគោលនយោបាយអភិវឌ្ឍន៍យុវជនគណបក្សថ្នាក់កណ្ដាលឆ្នាំ២០២៣-២០២៨ —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានផ្នែកផែនការយុទ្ធសាស្រ្តនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការរៀបចំអភិវឌ្ឍន៍របាយការណ៍បូកសរុបសកម្មភាពរបស់យុវជនគណបក្សថ្នាក់កណ្ដាលឆ្នាំ២០១៨-២០២២ និងគោលនយោបាយអភិវឌ្ឍន៍យុវជនគណបក្សថ្នាក់កណ្ដាលឆ្នាំ២០២៣-២០២៨ ក្រោមការដឹកនាំរបស់ ឯកឧត្តម ពៅ ប៉ូលីណែល ប្រធានផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកាផ្នែកផែនការយុទ្ធសាស្រ្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
សូមគោរពអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍
សូមគោរពអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសូមគោរពជូនពរនាឱកាសថ្ងៃខួបកំណើត
-
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលអង្គរដ្ឋសភា បានសម្រេចអនុម័តតាមសំឡេងលើសពីពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ហួ ឈុនគ្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ហួ ឈុនគ្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ —- ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ញើសាររំលែកទុក្ខជូនចំពោះ ឯកឧត្តម ហួ ឈុនគ្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ឧបាសក លីម ហួ បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។