ក.ប.ទ.

  • ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ ដោយប្រើបច្ចេកវិទ្យាក្លោដសម្រាប់បម្រើជាសេវាហេដ្ឋារចនាសម្ព័ន្ធ ថ្នាល សុសវែរ និងទិន្នន័យ រួមទាំងសេវាវិភាគទិន្នន័យនិងទិន្នន័យធំ (Big Data) សម្រាប់គាំទ្រដល់អភិបាលកិច្ច និងការសម្រេចចិត្តរបស់ក្រសួងស្ថាប័ន សំដៅកាត់បន្ថយចំណាយ ការពារសុវត្ថិភាពលើទិន្នន័យ និងបង្កើនប្រសិទ្ធភាពនិងផលិតភាពការងារ ស្របតាមទិសដៅដែលបានដាក់ចេញដោយគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ កិច្ចប្រជុំត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងតំណាងក្រុមហ៊ុនហួវៃ (Huawei)។

  • ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យរបាយការណ៍វឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា​ ចិន

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យរបាយការណ៍វឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា​ ចិន

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យរបាយការណ៍វឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា​ ចិន —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យរបាយការណ៍វឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា​ ចិន ដោយមានការចូលរួមពីអគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។

  • ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំថ្នាលអប់រំ ក្រោមគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំថ្នាលអប់រំ ក្រោមគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំថ្នាលអប់រំ ក្រោមគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំថ្នាលអប់រំ ក្រោមគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងគ្រឹះស្ថានផ្សព្វផ្សាយអប់រំកម្ពុជា និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។

  • ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០ —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។

  • ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០ —- រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០ ដោយមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។

  • ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន

    ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន

    ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីសមាសភាពផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស ក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងនិស្សិតដែលបានទទួលអាហារូបករណ៍ពីសាធារណរដ្ឋប្រជាមានិតចិន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

  • ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំ 4th Cambodia-Korea Integrated ODA Policy Diallogue

    ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំ 4th Cambodia-Korea Integrated ODA Policy Diallogue

    ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំ 4th Cambodia-Korea Integrated ODA Policy Diallogue —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញចូលរួមកិច្ចប្រជុំ 4th Cambodia-Korea Integrated ODA Policy Diallogue ដេីម្បីពិនិត្យនិងពិភាក្សាអំពីការអនុវត្តគម្រោង និងការលេីកបេក្ខភាពគម្រោងជាបន្តបន្ទាប់ទៀត នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

  • ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការផ្តល់យោបល់របស់ក្រសួងយុត្តិធម៌

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការផ្តល់យោបល់របស់ក្រសួងយុត្តិធម៌

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការផ្តល់យោបល់របស់ក្រសួងយុត្តិធម៌ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការផ្តល់យោបល់របស់ក្រសួងយុត្តិធម៌ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។

  • ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១-២០២២ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត

    ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១-២០២២ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត

    ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១-២០២២ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត —- រាជធានីភ្នំពេញ៖ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១-២០២២ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងនិស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត។

  • ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យឌីជីថល

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យឌីជីថល

    ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យឌីជីថល —- រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យឌីជីថល ដេីម្បីពិភាក្សាលើការផ្តល់ធាតុចូលរបស់ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិលេីសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល និងគម្រោងសហប្រតិបត្តិការគាំទ្រក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជារាជរដ្ឋាភិបាលលើកិច្ចការអភិវឌ្ឍឌីជីថល បរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចនិងសង្គមឌីជីថល ដោយមានការចូលរួមពី លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។

អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts