ផ្សេងៗ
-
ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី ព្រមទាំងក្រុមគ្រួសារ បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០ ០០០ ០០០៛ ក្នុង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី ព្រមទាំងក្រុមគ្រួសារ បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០ ០០០ ០០០៛ (ហាសិបលានរៀល) ក្នុង #មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការ ស.ស.យ.ក. តាមបណ្តាលខេត្ត ក្រុង ស្រុក នៅសណ្ឋាគារសុខាភ្នំពេញ។ **** H.E. Sok…
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល តំណាងស្ថានទូត និងតំណាងអង្គការក្រៅរដ្ឋាភិបាល នៅវិមានសន្តិភាព។ **** H.E. Sok Puthyvuth Attends a Ceremony to Receive Cambodian Antiquities…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះ លោក នួន ស៊ីខេង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងក្រុមគ្រួសារ
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ញើសាររំលែកទុក្ខជូនចំពោះ លោក នួន ស៊ីខេង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក នួន វុទ្ធី សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ **** H.E. Sok Puthyvuth sends condolences to Mr. Nuon Sikheng, Deputy…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះ ឯកឧត្តម ប៊ុន លីដាវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងក្រុមគ្រួសារ
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ញើសាររំលែកទុក្ខជូនចំពោះ ឯកឧត្តម ប៊ុន លីដាវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិកា ថាប់ ថូ សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ **** H.E. Sok Puthyvuth sends condolences to H.E. Bun Lydavuth, Undersecretary of…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះ លោកស្រី ចេង ស្រីតំ នាយិកាស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ព្រមទាំងក្រុមគ្រួសារ
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានផ្ញើសាររំលែកទុក្ខជូនចំពោះ លោកស្រី ចេង ស្រីតំ នាយិកាស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិកា អ៊ុច គឹមយី សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ **** H.E. Sok Puthyvuth sends condolences to Mrs. Cheng SreyTom, Director of Educational…
-
អបអរសាទរពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ចំនួន៥៦១រូប។ ក្រោមគំនិតផ្ដួចផ្ដើម និងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសឆន្ទៈក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងចំណេះដឹង និងចំណេះធ្វើ ឱ្យកាន់តែប្រសើរឡើងស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា និងសង្គម-សេដ្ឋកិច្ច របស់ សម្ដេចវិបុលបញ្ញា សុខ អាន សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ត្រូវបានបង្កើតឡើងនិងទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០០៧ ដោយផ្ដោតលើការអប់រំ និងបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្រ្តសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន។ គិតមកដល់បច្ចុប្បន្ន និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤.៦០៧នាក់ ក្នុងនោះនិស្សិតដែលទទួលបានការងារមានចំនួន៩៦%។ ពិធីនេះមានការចូលរួមពី…