ក.ប.ទ.
-
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីបើកសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធនិងឧត្តមានុវត្តន៍ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីបើកសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធនិងឧត្តមានុវត្តន៍ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធនិងឧត្តមានុវត្តន៍ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសនៃក្រសួងស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០ —- រាជធានីភ្នំពេញ៖ យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០ ដោយមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំអំពីការរៀបចំដំណើរការលំហូរការងារសម្រាប់អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិកនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំអំពីការរៀបចំដំណើរការលំហូរការងារសម្រាប់អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិកនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីការរៀបចំដំណើរការលំហូរការងារសម្រាប់អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិកនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអ្នកជំនាញការនៃសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ —- នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងគោលដៅកសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ីសម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការបង្កើតបរិយាកាសអំណោយផល ក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។ តំណភ្ជាប់៖ https://drive.google.com/…/1kipf9p6e37LDVgSDTY2…/view…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០ —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការមជ្ឈមណ្ឌលសប្រតិបត្តិការរដ្ឋាភិបាលឌីជីថលឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការមជ្ឈមណ្ឌលសប្រតិបត្តិការរដ្ឋាភិបាលឌីជីថលឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២ —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការមជ្ឈមណ្ឌលសប្រតិបត្តិការរដ្ឋាភិបាលឌីជីថលឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអ្នកជំនាញការនៃសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនៃគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនៃគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ —- រាជធានីភ្នំពេញ៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនៃគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ក្រោមគម្រោងជំនួយអភិវឌ្ឍន៍ឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពី អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងគ្រឹះស្ថានផ្សព្វផ្សាយអប់រំកម្ពុជា និងអ្នកជំនាញការនៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (AUPP TECHNOLOGY CENTER – ATC)
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (AUPP TECHNOLOGY CENTER – ATC) —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (AUPP TECHNOLOGY CENTER – ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានអប់រំ ព្រមទាំងភ្ញៀវកិត្តិយស។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ ប៉ុន រីណា ព្រមទាំងក្រុមគ្រួសារ
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ ប៉ុន រីណា ព្រមទាំងក្រុមគ្រួសារ —- រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ បានផ្ញើសាររំលែកទុក្ខជូនចំពោះ លោកជំទាវ ប៉ុន រីណា ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្ដម ប្រាក់ មិន សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល និងបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំដំណើរការលំហូរការងារសម្រាប់អភិវឌ្ឍប្រព័ន្ធឌីជីថល។ —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល និងបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំដំណើរការលំហូរការងារសម្រាប់អភិវឌ្ឍប្រព័ន្ធឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ថ្នាក់ដឹកនាំមន្ត្រីជំនាញតំណាងក្រសួងស្ថាប័ន និង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។