ក.ប.ទ.
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អំពីលទ្ធភាពរបស់ប្រទេសកម្ពុជា ជាប្រទេសសាកល្បងដំបូងគេ (First Pilot Country) សម្រាប់ Partner2Connect Digital Coalition ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំថ្នាលអប់រំ ក្រោមគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំថ្នាលអប់រំ ក្រោមគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំថ្នាលអប់រំ ក្រោមគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំបន្តស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំបន្តស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ ដោយប្រើបច្ចេកវិទ្យាក្លោដសម្រាប់បម្រើជាសេវាហេដ្ឋារចនាសម្ព័ន្ធ ថ្នាល សុសវែរ និងទិន្នន័យ រួមទាំងសេវាវិភាគទិន្នន័យនិងទិន្នន័យធំ (Big Data) សម្រាប់គាំទ្រដល់អភិបាលកិច្ច និងការសម្រេចចិត្តរបស់ក្រសួងស្ថាប័ន សំដៅកាត់បន្ថយចំណាយ ការពារសុវត្ថិភាពលើទិន្នន័យ និងបង្កើនប្រសិទ្ធភាពនិងផលិតភាពការងារ ស្របតាមទិសដៅដែលបានដាក់ចេញដោយគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ កិច្ចប្រជុំត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងតំណាងក្រុមហ៊ុនហួវៃ (Huawei)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ជាមួយក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៃព្រះរាជាណាចក្រថៃឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃណីយ៍និងទូរគមនាគមន៍
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ជាមួយក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៃព្រះរាជាណាចក្រថៃ —- រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ជាមួយក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៃព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថល នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពី ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ ដោយប្រើបច្ចេកវិទ្យាក្លោដសម្រាប់បម្រើជាសេវាហេដ្ឋារចនាសម្ព័ន្ធ ថ្នាល សុសវែរ និងទិន្នន័យ រួមទាំងសេវាវិភាគទិន្នន័យនិងទិន្នន័យធំ (Big Data) សម្រាប់គាំទ្រដល់អភិបាលកិច្ច និងការសម្រេចចិត្តរបស់ក្រសួងស្ថាប័ន សំដៅកាត់បន្ថយចំណាយ ការពារសុវត្ថិភាពលើទិន្នន័យ និងបង្កើនប្រសិទ្ធភាពនិងផលិតភាពការងារ ស្របតាមទិសដៅដែលបានដាក់ចេញដោយគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ កិច្ចប្រជុំត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងតំណាងក្រុមហ៊ុនហួវៃ (Huawei)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យរបាយការណ៍វឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា ចិន
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យរបាយការណ៍វឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា ចិន —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យរបាយការណ៍វឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា ចិន ដោយមានការចូលរួមពីអគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំថ្នាលអប់រំ ក្រោមគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំថ្នាលអប់រំ ក្រោមគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំថ្នាលអប់រំ ក្រោមគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងគ្រឹះស្ថានផ្សព្វផ្សាយអប់រំកម្ពុជា និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០ —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ២០៣០ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០ —- រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០ ដោយមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីសមាសភាពផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស ក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងនិស្សិតដែលបានទទួលអាហារូបករណ៍ពីសាធារណរដ្ឋប្រជាមានិតចិន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។